Welcome to my blog!

As a passionate writer, avid traveler, and lover of storytelling with a journalism background, I'm excited to share captivating narratives from my journeys. Explore with me and uncover life's wonders through my words.

គំនិតខ្លះៗ ពីការធ្លាក់ថ្លៃពងទា ក្នុងស្រុកធ្លាក់ថ្លៃ

រឿងពងទាចុះថ្លៃប៉ុន្មានថ្ងៃនេះ ធ្វើឲ្យខ្ញុំនឹកដល់ រឿងជ្រូក និងមាន់សាច់ ពេលលក់បានតម្លៃទាប កសិករខាតហើយសុំក្រសួងពាក់ព័ន្ធឲ្យជួយ ដល់ពេលក្រសួងសុំឲ្យផ្តល់ទិន្នន័យ ដូចជាទីតាំងកសិដ្ឋាន និងចំនួនឲ្យច្បាស់លាស់ យើងជាកសិករយកមកគិត ថាគួរប្រាប់ ឬមិនប្រាប់? [ គន្លឹះវានៅកន្លែងហ្នឹង! ] តែកាលណាមន្ត្រីលោកមិនអាចទទួលបានទិន្នន័យច្បាស់លោក មិនអាចវាយតម្លៃនិងដាក់ជាយន្តការណ៍ កាត់បន្ថយការនាំចូលបានទេ ព្រោះបើគិតពីម៉ាក្រូសេដ្ឋកិច្ច ច្បាស់ណាស់គឺត្រូវគិតពីប្រយោជន៍អ្នកហូប (អ្នកប្រើប្រាស់ចុងក្រោយ)។ តែចង់មិនចង់ច្បាស់ណាបើមានទិន្នន័យច្បាស់លាស់ ធៀបតម្រូវការគឺត្រញវបិតអ្នកនាំចូលខ្លះ។

By
1 Min Read

មាតិការ ៣ប្រភេទ ដែលអាចជួយកសិករខ្នាតតូច បង្កើនការលក់ និងពង្រីកទីផ្សាររបស់ខ្លួន

នៅក្នុងរបត់ ឌីជីថល ការធ្វើសេដ្ឋកិច្ច ត្រូវប្តូររបត់ដោយមិនត្រូវពឹងលើ​ ការលក់រឺធ្វើទីផ្សារ បែបប្រពៃណីតែមួយមុខនោះទេ ពោលគឺយើង ត្រូវចូលមកក្នុងការធ្វើក្នុងប្រពន្ធឌីជីថលបន្ថែមទៀត ទើបទទួលបានចំណូលដែលយើងបានគ្រងទុក។​ បើយោងតាម និយ័តករទូរគមនាគមន៍កម្ពុជា គិតត្រឹមខែ មេសា ឆ្នាំ២០២៥ អ្នកប្រើប្រាស់អ៊ីនធឺណែតមានដល់ជាង ១៩ លាននាក់ ប្រមាណជា ១១១,៦២ ភាគរយ ដែលបញ្ជាក់ឲ្យឃើញថា ប្រព័ន្ធឌីជីថលមានចូលរួមយ៉ាងសកម្មក្នុងជីវភាពរបស់ប្រជាជនកម្ពុជា ហើយវាដើរតួរនាទី សំខាន់ៗដូចជា ផ្តល់ភាពងាយស្រួលដល់ការទំនាក់ទំនង ការទទួលបានព័ត៍មានសង្គម-អន្តរជាតិ ការស្រាវជ្រាវ រៀនសូត្រ កំសាន្ត ការទទួលសេវាផ្សេងៗ និងជាពិសេស គឺភាពងាយស្រួលក្នុងការធ្វើ ពាណិជ្ជកម្ម តែម្តង។

By
1 Min Read